ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៧ ទីតាំងកន្លែងចាក់សំរាមមួយកន្លែង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានរៀបចំកិនកម្ទេចចោលស្រាបៀរជាច្រើនកេះ ពាក់ព័ន្ធនឹងបទរំលោភកម្មសិទ្ធិបញ្ញា។
ក្នុងប្រតិបត្តិការកម្ទេចស្រាបៀរខាងលើនេះដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងលោកសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការនិង ក្រុមហ៊ុនATTWOOD ចុះមកកម្ទេចចោល ដែលក្នុងនោះមានស្រាបៀរចំនួន២ប្រភេទមួយស្រាបៀរBudweirនិងស្រាបៀរCorrona។
បើតាមដំណាងក្រុមហ៊ុនATTWOOD បានប្រាប់ឲ្យដឹងថា ចំពោះការកម្ទេចស្រាបៀរចំនួន២ប្រភេទមានចំនួនជាង២០០កេះខាងលើ មួយស្រាបៀរBudweirនិងស្រាបៀរCorrona គឺត្រូវបានឈ្នួញនាំយកចូលមកប្រទេសកម្ពុជាគេចពន្ធ ហើយត្រូវបានក្រុមហ៊ុនយើងខ្ញុំសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបរួមមកទើបឈានមកដល់ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នេះបានជាក្រុមហ៊ុនរបស់បាននាំយកស្រាបៀ ចំនួន២ប្រភេទខាងលើយកមកកម្ទេចចោលតែម្តង៕
https://youtu.be/i8b85Gtt_Mo
មតិយោបល់