ព័ត៌មានកីឡា

Inter Milan កំពុងពិចារណាលើការចាកចេញរបស់កីឡាករ Ivan Perisic ទៅ Manchester United

លោកគ្រូបង្វឹក Luciano Spalletti និយាយថា Inter Milan បានកំពុងនិងពិចារណាលើការផ្តល់ជូនកីឡាករខ្សែបម្រើស្លាប Ivan Perisic ទៅឲ្យក្រុម Manchester United ដែលពិបាកក្នុងការបដិសេធ។

ខ្សែបម្រើសញ្ជាតិក្រូអាតនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរក្នុងតម្លៃ ៤៨ លានអឺុរូ ទៅឱ្យក្រុម Manchester United ។ លោក Spalletti បាននិយាយថា Inter ចង់រក្សាកីឡាករវ័យ ២៨ឆ្នាំរូបនេះ ប៉ុន្តែគាត់នឹងលក់ដោយភាពស្ទាក់ស្ទើរដើម្បីយកទឹកប្រាក់មកពង្រឹងក្រុមបន្ថែមទៀតជាចាំបាច់។ អតីតគ្រូបង្វឹកក្រុម Roma រូបនេះបានបន្ថែមថា៖ Ivan Perisic ជាកីឡាករដ៏សំខាន់ម្នាក់ក្នុងក្រុមហើយយើងកំពុងពឹងផ្អែកលើគាត់ដើម្បីចាប់ផ្តើមរដូវកាលថ្មី។

គ្រូបង្វឹក Inter ដែលត្រូវបានតែងតាំង នៅក្នុងខែ មិថុនា បានបន្ថែមទៀតថា ប្រាកដណាស់មានពាក្យចចាមអារ៉ាមជាច្រើន ហើយយើងចង់រក្សា Perisic តែវាលំបាកយ៉ាងខ្លាំងដើម្បីបដិសេធ អ្វីៗយើងនឹងពិចារណារឿងនោះសិន។ ប៉ុន្តែជាការពិតណាស់យើងនឹងត្រូវរកកីឡាករមកជំនួសម្នាក់សម្រាប់ការចាកចេញ Perisic ផងដែរ។ អ្នកតំណាងសហព័ន្ធបានធ្វើទស្សនកិច្ចនៅទីក្រុង Milan ក្នុងកិច្ចប្រឹងប្រែងដើម្បីចរចារកិច្ចព្រមព្រៀងមួយនេះ។

សូមរំលឹកថា Perisic បានស៊ុតបញ្ចូលទី ១៨ គ្រាប់ក្នុងការប្រកួតពានរង្វាន់អុីតាលី Serie A ក្នុង ៧០ប្រកួត ចាប់តាំងពីបានផ្លាស់ពីក្រុម Wolfsburg របស់អាឡឺម៉ង់ក្នុងតម្លៃ ១៤,៥ លានផោនកាលពីខែសីហាឆ្នាំ​​​ ២០១៥ ។

មតិយោបល់