ព័ត៌មានជាតិ

សង្កាត់ទំនប់ទឹក ផ្លូវ២៧១នៅម៉ោង៣រសៀលថ្ងៃនេះភ្លើងនឹងមកវិញហើយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថាករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខ162-F5 បណ្តាលមកពីមានកំហូចខ្សែបណ្តាញតង់ស្យុងទាប(LV) ២ហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពេលនេះក្រុមការងារកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះវិញហើយ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

មតិយោបល់