ព័ត៌មានជាតិ

ជិះម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តកៀរពេញទំហឹងរបួសធ្ងន់ស្រាល៣នាក់ !

ស្ទឹងត្រែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៤៥ល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចសុខ សម្បត្តិ លើផ្លូវលេខ៦២ ស្ថិតក្នុងភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មុនពេលកើតហេតុ គេឃើញអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5837 ឈ្មោះ ជា លី ភេទប្រុស មុខរបរទិញអេតចាយ ស្នាក់នៅភូមិរាជានុកូល ឃុំស្ទឹងត្រែង ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកបរពីជើងទៅត្បូង បានបើកកៀរម៉ូតូស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងបើកដោយ ឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរជាសិស្ស រួមដំណើរជាមួយមនុស្ស២នាក់ទៀត ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ ។ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ៕

មតិយោបល់