ព័ត៌មានកីឡា

Hull City អាចតាមស្មើចុងម៉ោងបានមកវិញ ក្រោយ Ajax នាំមុខ ៣-១ (វីដេអូ)

នេះគឺជាសមត្ថភាព យ៉ាងខ្លាំងរបស់ក្រុមនៅលីគកំពូលអង់គ្លេស ដែលអាចធ្វើការវាយបក តាមស្មើក្រុមជើងខ្លាំងហូរឡង់ Ajax នៅចុងម៉ោងទៅហើយ ក្រោយពី Ajax នាំមុខមុន ៣-១។

ការប្រកួតមិត្តភាព រវាងក្រុម Ajax និង Hull City ពិតជាមានភាពជក់ចិត្តយ៉ាងខ្លាំង ដោយសារតែក្រុមទាំង២ មសនការវាយបកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា។ ក្រុម Ajax រកបាន៣គ្រាប់ ដោយគ្រាប់បាល់ទី១ ជាការភ្លាត់ស្នៀតចូលទីខ្លួនឯងរបស់ខ្សែការពារ Hull City នៅនាទីទី ៧, គ្រាប់ទី២ រកបានដោយខ្សែប្រយុទ្ធ Huntelaar នៅនាទីទី ១៧ និងគ្រាប់ទី៣ រកបានដោយ De Jong នៅនាទីទី ៥៤។ ចំណែកក្រុម Hull City វិញ រកបាន៣គ្រាប់តាមស្មើនោះ ដោយគ្រាប់ទី១ រ្បានតាំងពីនាទីទី ៤ ដោយកីឡាករ Henriksen , ចំណែកគ្រាប់ទី២ រកបានដោយកីឡាករ Batty នៅនាទីទី ៧៦ និងគ្រាប់បាល់តាមស្មើរកបានដោយកីឡាករ Weir នៅនាទីទី ៨៥ ។

ក្រោយចប់ការប្រកួតនេះ សបញ្ជាក់ឲ្យឃើញថា ថ្វីបើ Ajax ជាក្រុមខ្លាំងមួយក្នុងតំបន់អឺរ៉ុប តែក្រុមរងជើងឯក Europa League កាលពីរដូវកាលមុននេះ មិនអាចយកឈ្នះលើក្រុមមធ្យម នៅអង់គ្លេសបានឡើយ។

តោះមកទស្សនាការប្រកួត រវាងក្រុម Ajax និង Hull City ខាងក្រោមនេះ៖

មតិយោបល់