កូរ៉េៈ រដ្ឋាភិបាលក្រុងព្រុងយ៉ាង បានធ្វើតេស្តសាកល្បងកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាលើកទីពីរនៅក្នុងខែនេះ ដែលត្រូវបានមើលឃើញថា កំពុងបង្កើនការគំរាមកំហែងលើសមត្ថភាពនុយក្លេអ៊ែរ ប្រឆាំងនិងទីក្រុងវ៉ាស៊ីនតោន បើទោះបីជាមានការព្រមានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមអ្នកឃ្លាំមើលកូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានឲ្យដឹងថា តេស្តសាកល្បងនេះ បានធ្វើទ្បើងនៅវេលាម៉ោង ១១ និង៤១នាទីយប់ថ្ងៃសុក្រ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ បាននិយាយថា មីស៊ីលនោះ ទំនងជាបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលស្ថិតក្នុងដែនសមុទ្រជប៉ុន បន្ទាប់ពីហោះបានចម្ងាយប្រមាណ ១.០០០គីឡូម៉ែត្រ។
យ៉ាងណាម្សិញពាក់ព័ន្ធនឹងតេស្តសាកល្បងនេះ យោធារុស្ស៊ី បានអះអាងថា វាប្រហែលជាមីស៊ីលផ្លោងមធ្យម ប៉ុណ្ណោះ។
សូមជំរាបថា កូរ៉េខាងជើង បានបាញ់មីស៊ីលថ្មីមួយគ្រាប់ទៀត បន្ទាប់ពីគម្រប់ខួបសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ កន្លងផុតទៅបានមួយថ្ងៃ៕
មតិយោបល់