ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៥នាក់ ដកហូតថ្នាំញៀនបានចំនួន១កញ្ចប់តូច និងម៉ូតូចំនួន ៣គ្រឿងផងដែរ ខណ:ពេលកម្លាំងធ្វើការល្បាតពេលយប់នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ។ ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១ និង ៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជយ ខណ្ឌមានជ័យ។

លោក ឯម ភារី អនុនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបានប្រាប់ឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៥នាក់មានទី១-ឈ្មោះ ម៉ម ពេជ្រ ភេទប្រុស អាយុ ២៦ឆ្នាំ (ជាម្ចាស់ថ្នាំញៀន) ទី២-ឈ្មោះ ម៉ម ពៅ ភេទប្រុស អាយុ ២២ឆ្នាំ (ទាំងពីរនាក់ជាបងប្អូនបង្កើតនិងគ្នា) ទី៣-ឈ្មោះ ណន ចាន់រ៉ា ភេទប្រុសអាយុ ២៦ឆ្នាំ ទី៤-ឈ្មោះ កែន សុខហេង ភេទប្រុស អាយុ ២០ឆ្នាំ ពួកគេទាំង៤នាក់ខាងលើធ្វើជាជាងតុទូរជាមួយគ្នា និងស្នាក់នៅកន្លែងធ្វើការនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ តែមួយ និងទី៥-ឈ្មោះ ចាន់ ទ្រា ភេទប្រុស អាយុ ២៤ឆ្នាំ ជាជាងតុទូរជាមួយគ្នា និងស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានធ្វើការល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួនដូចសព្វមួយដងនោះ ក៏បានឃើញក្រុមជនសង្ស័យទាំង ៥នាក់ជិះម៉ូតូចំនួន ៣គ្រឿង គឺទី១-ម៉ាកឌុក (DUCK)ពណ៌ស លាយលឿងពាក់ស្លាកលេខភ្នំពេញ១FK-៣៧៧៧មួយគ្រឿង ទី២-ម៉ាកនិច (Nex)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ១CN-៨៧៧២ និងមួយគ្រឿងទៀតម៉ាក វីវ៉ា ពណ៌ខ្មៅ បិទស្តុតខឿវ ពាក់ស្លាកលេខភ្នំពេញ១BS-៧០៨២ មួយគ្រឿង។
លុះមកដល់ចំណុចខាងលើដោយមានការសង្ស័យក៏ហៅឲ្យពួកគេឈប់និងធ្វើការឆែកឆេក៏បានប្រទះឃើញថ្នាំញៀនប្រភេទក្រាមព៌ណសថ្លាចំនួន ១កញ្ចប់តូចនៅក្នុងការបូបលុយរបស់បុរសម្នាក់ឈ្មោះ ម៉ម ពេជ្រ ក៏ធ្វើការឃាត់ខ្លួនតែម្តង។

ក្រោយពេលកម្លាំងនគរបាលល្បាតធ្វើការឆែកឆេរកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចរួចហើយ ក៏បានបញ្ជូនខ្លួនពួកគេទាំង ៥នាក់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន ១កញ្ចប់តូចរួចមកក៏បាននាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

photo_2016-05-27_12-58-51

photo_2016-05-27_12-58-47

photo_2016-05-27_12-58-50

photo_2016-05-27_12-58-49

photo_2016-05-27_12-58-48

មតិយោបល់