ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber បណ្តើរស្រី ៣ នាក់ឡើងសណ្ឋាគារ ខណៈត្រូវរ៉ូវជាមួយ Selena Gomez

កាណាដា៖ តារាចម្រៀង Justin Bieber នៅពេលថ្មីៗ តារារូបនេះគេ​ឃើញបណ្តើរ​ស្រីថ្មី ៣ នាក់ប្លែកមុខ ឡើងសណ្ឋាគារ ខណៈដែល​ត្រូវរ៉ូវជាមួយនឹង Selena Gomez នោះ​។​

តារាចម្រៀង​វ័យក្មេង សម្បូររឿង​អាស្រូវ ត្រូវបាន​អ្នកប្រមាញ់រូប ថត​បាន ពីសកម្មភាពតារាចម្រៀង​រូបនេះ ជប់លៀង​ជាមួយនឹង​មិត្តភក្តិ នៅទីក្រុង ម៉ុងត្រេអាល់ ក្នុងប្រទេសកាណាដា ។ តារាចម្រៀង​វ័យ ២០ ឆ្នាំ ក៏បានបណ្តើរមិត្តភក្តិ ចូលក្លិបរាត្រី Buonanotte ។​សាក្សីដែលឃើញពីសកម្មភាពតារាចម្រៀង​រូបនេះ បានអះអាងថា ” Justin Bieber បានចាកចេញពីក្លិបរាត្រីនៅម៉ោង ៣ រួច​ក៏​​អញ្ជើញ​ស្រី ៣ នាក់នៅក្លិបរាត្រី ឲ្យទៅជប់លៀង សកម្មភាពរោលរាល នៅក្នុងបន្ទប់របស់ខ្លួនផងដែរ​”។​

នេះគឺជា​រឿង​ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈ Justin Bieber ទើបតែប្រកាសពី ភាពត្រូវរ៉ូវគ្នាវិញ ជាមួយនឹង Selena Gomez ។ខណៈដែល​ចូលក្លិបរាត្រី Justin Bierbe បានស្លៀកពាក់ មិនចង់ឲ្យគេចំណំ ដោយ ពាក់វ៉ែនតា ពាក់មួក និងមិត្តភក្តិដើរ​ជុំជិត ក៏ប៉ុន្តែនៅតែលេចព័ត៌មាន ។
តែទោះជាយ៉ាងណា Selena Gomez បានបង្ហាញខ្លូនតែម្នាក់ឯង នៅក្នុងកម្មវិធីប្រគល់រង្វាន់ Kids’ Choice Awards ប្រចាំឆ្នាំ ២០១៤ ខណៈដែល ពាក្យ​ចចាម​អារាមជាច្រើនថា ចិញ្ចៀននៅលើដៃរបស់នាង ជា​ចិញ្ចៀនភ្ជាប់ពាក្យ ដែល Justin Bieber ទិញឲ្យ​ក៏ដោយ​។ មុននេះ​​លេចឭព័ត៌មានថា គូស្នេហ៍នេះក៏កំពុងរៀងចំគ្រោងនឹង រៀបការ​ផងដែរ​។​ទន្ទឹម​គ្នានេះដែរ Selena Gomez ទើបតែទិញវិឡាថ្មី នៅ ឡូអេនជើឡេស ​ក្នុងតម្លៃ ៣ លានដុល្លារ ៕
2014-04-01_092847

មតិយោបល់