ព័ត៌មានជាតិ

ស្រ្តីម្នាក់ផឹកស្រវឹង ចុះបេះត្រកួន បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម!

បាត់ដំបង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសាកសពស្រ្តីម្នាក់ លង់ទឹកស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៩ ភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ស្រ្តីដែលលង់ទឹកស្លាប់មានឈ្មោះ ឡាយ ទន់ អាយុ៤៨ឆ្នាំ មុខរប កម្មករ ស្នាក់នៅក្រុមទី២ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

មូលហេតុស្រវឹងស្រាចុះបេះត្រកួនបណ្តាលលង់ទឹកស្លាប់។ សាកសព ត្រូវបានក្រុមយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

មតិយោបល់