ភ្នំពេញៈ បុរសជនជាតិហូឡង់ម្នាក់រត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យឲ្យសមត្ថកិច្ចជួយ ដោយថាមានគេដាក់ថ្នាំរួចហើយបានយកទ្រព្យសម្បត្តិរបស់ខ្លួន។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១និង១៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ខមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានឲ្យដឹងថាជនបរទេសខាងលើនេះមានឈ្មោះ Klaassen ភេទប្រុស ជនជាតិហូឡង់ អាយុ៥៦ឆ្នាំ ស្នាក់នៅផ្ទះសំណាក់។ បើតាមសម្តីពីម្ចាស់ហាងកាហ្វេម្នាក់បានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញបុរសជនជាតិបរទេសម្នាក់បាននិងកំពុងតែដើរតាមផ្លូវទាំងទ្រីតទ្រោតៗដូចជាត្រូវថ្នាំ ឃើញដូច្នេះគាត់បានហៅឲ្យចូលក្នុងហាងគាត់ ហើយគាត់បានឲ្យខ្ទឹមស និងតែក្រូចឆ្មាហូបដើម្បីបន្សាបហើយបានឲ្យអ្នកដែលហូបកាហ្វេរនៅក្នុងហាងគាត់បានដឹកមកប៉ុស្តិ៍ស្ទឹងមានជ័យជួយតាមរកអ្នកដែលបានធ្វើទៅលើភ្ញៀវបរទេសដែលចូលមកប្រទេសកម្ពុជា។
តាមសម្តីពីសមត្ថកិច្ចបានឲ្យដឹងថាដោយមានការសួរនាំទៅទើបដឹងថាបុរសជនជាតិហូឡង់នោះមិនមែនគេដាក់ថ្នាំយកទ្រព្យសម្បត្តិនោះទេគឺគាត់ស្រវឹងស្រាបាត់បង់ស្មារតីធ្វើឲ្យគាត់វង្វេងដើរចេញពីផ្ទះសំណាក់ ហើយដើទៅរកវិញមិនឃើញ។
ក្រោយពីធ្វើការសួរនាំហើយសមត្ថកិច្ចក៏បានឲ្យគាត់ត្រលប់ទៅផ្ទះសំណាក់វិញ៕
https://youtu.be/cuPIKd2KgII
មតិយោបល់