ព័ត៌មានជាតិ

ស្ត្រីម្នាក់ បានស្លា..ប់.ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបុ..ក និងកិ..ន.ពីក្រោយ…

ព្រៃវែង:ស្ត្រីម្នាក់ ត្រូវបានរថយន្តមួយគ្រឿងជិះស្របទិសគ្នា បុ..ក.ពីក្រោយ ហើយកិ..ន.បណ្ដាលឱ្យស្លា..ប់.ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូបត់ឆ្លងផ្លូវលើបណ្ដោយផ្លូវជាតិលេខ ១១ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងស្រាវជ្រាវស្វែងរកម្ចាស់រថយន្តមកដោះស្រាយតាមនីតិវិធី ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧ និង ០៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខផ្ទះតាហេង លើផ្លូវជាតិលេខ ១១ ស្ថិតក្នុងភូមិព្រែកខ្សាយជើង ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ជនរងគ្រោះដែលបានស្លា..ប់.បាត់បង់ជីវិត មានឈ្មោះ ខែក ស្រីមុំ ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិប្រាសាទលិច ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ដោយឡែកជនបង្ក ជាម្ចាស់រថយន្ត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

គួរបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះ បានបើកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត.1B.5149 ឆ្លងថ្នល់ទិសដៅពីលិចទៅកើត ស្រាប់តែមានរថយន្តដឹកត្រីមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ.3F.8508 បើកបរទិសដៅពីត្បូងទៅជើង (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បានបុ..ក.ម៉ូតូពីក្រោយ បណ្ដាលឱ្យអ្នកបើកបរម៉ូតូធ្លា.ក់.ត្រូវកង់មុខរថយន្តផ្នែកខាងស្តាំ.កិ..នស្លា..ប់.នៅកន្លែងកើតហេតុតែម្តង រួចម្ចាស់រថយន្តក៏បានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្ន ម្ចាស់រថយន្តជាជនបង្ក កម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវតាមរក ដោយឡែក.ស.ព.ជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង រថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ ៕

មតិយោបល់