ព័ត៌មានជាតិ

សម្រេចឃុំខ្លួនលោកតាម្នាក់វ័យជិត៦០ឆ្នាំ រឿងរំលោភកុមារីវ័យ៩ឆ្នាំ!..

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ហន សុខេមរិន្ទ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបាន សម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ឈ្មោះ ឆាយ យ៉ាន ដែលបានរំលោភសេពសន្ថវៈ លើកុមារីអាយុទើបតែ៩ឆ្នាំ ជាបណ្ដោះអាសន្នហើយ។

តាមប្រភពដដែលបានឲ្យដឹងថា លោក ងិន ពេជ្រ ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់ឈ្មោះ ឆាយ យ៉ាន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ រស់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនងគ្រោះ(អាយុ៩ឆ្នាំ)។ យោងតាមមាត្រា២៣៩ និងមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្រកាលពីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃដីឡូត៍គ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បើយោងតាមបទចោទខាងលើ ជនត្រូវចោទអាចប្រឈមនឹងការជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍រំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងព្រៃដីឡូត៍គ្មានលេខ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅគ្រាដែលកុមារីរងគ្រោះឈ្មោះ យ ស ល ភេទស្រី អាយុ៩ឆ្នាំ ជនជាតិខ្មែរ បានដើរទៅទិញទឹកកក ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជួបជនសង្ស័យ ពេលនោះជនសង្ស័យបានចាប់កុមារីរងគ្រោះចូលក្នុងព្រៃ រួចលេងប្រដាប់ភេទកុមារីរងគ្រោះ និងរំលោភរហូតបានសម្រេចចំនួន១ដង។

ក្រោយកើតហេតុ កុមារីរងគ្រោះបាននិយាយរឿងហេតុទាំងអស់ប្រាប់ម្តាយ ហើយក៏នាំកុមារីរងគ្រោះទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពក្បាលកោះ គ្រូពេទ្យប្រាប់ថាមានស្នាមដាច់រលាត់ រួចក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលក្បាលកោះ។

ក្រោយពីទទួលពាក្យបណ្ដឹង របស់ម្តាយកុមារីរងគ្រោះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់