បញ្ជូនបុរសម្នាក់ទៅតុលាការ ករណីបើកបរល្មើសច្បាប់ចរាចរណ៍ និងយកខ្សែក្រវ៉ាត់វាយសមត្ថកិច្ច

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣…

នគរបាលព្រហ្មទណ្ឌចាប់ខ្លួន ជនជាតិចិនម្នាក់ គេចខ្លួនជិត២ឆ្នាំ ក្រោយធ្វើសកម្មភាពប.ង្ខាំងមនុស្សធ្វើទា.រុណកម្មជំ.រិតទារប្រាក់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២​ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននៅចំណុចមុខកាស៊ីណូណាហ្គា២ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០…

តុលាការចេញដីកាឃុំខ្លួន ឈ្មោះ ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងឈ្មោះ កែវ ណារុន នាយការិយាល័យអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។   តុលាការចោទប្រកាន់ជននេះពីបទបំផ្លាញ…

ទីបំផុតចៅក្រម សើបសួរសាលាដំបូង រាជធានីភ្នំពេញសម្រេចឃុំខ្លួន បុរសដែលជេរប្រមាថសមត្ថកិច្ច កំពុងអនុវត្តច្បាប់ចរាចរណ៍

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន យុវជនដែលជេរប្រមាថមន្ត្រី នគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ ដាក់ ពន្ធនាគារ ព្រៃ .សជា បណ្តោះអាសន្នហើយ ។ ជនសង្ស័យនេះ មាន ឈ្មោះ…

បុរសដែលបានជេរ ប្រមាថមើលងាយ លើមន្ដ្រីនគរបាលចរាចរណ៍ អាចប្រឈមជាប់គុក រហូតដល់ ៣ ឆ្នាំ

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានសម្រេចចោទប្រកាន់ យុវជនដែលបានជេរ ប្រមាថមើលងាយ និង គម្រាមវា.យលើមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកនោះ ចំនួន៥ បទល្មើស និងប្រឈមជាប់គុក រហូតដល់ ៣…

ជនដៃដល់ ដែលបានកាប់សម្លាប់ និស្សិតថ្នាក់បណ្ឌិតម្នាក់ នៅខណ្ឌជ្រោយចង្វារ អាចនឹងត្រូវជាប់គុក អស់មួយជីវិត

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកសុង ប៊ុណ្ណារិទ្ធិ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ បានសម្រេចឃុំខ្លួន បុរសដៃដល់ ដែលបានកាប់សម្លាប់លោក ស៊ិន ខុន ជា និស្សិតថ្នាក់បណ្ឌិត និង…

អយ្យការអមសាលាដំបូងបានសម្រេចចោទប្រកាន់ «បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ» ករណីឃាតកររំលោភសម្លាប់សិស្សសាលា នៅ ខេត្តកំពង់ចាម

កំពង់ចាម ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីឃាត.កររំ.លោភស.ម្លាប់ក្មេងស្រីសិស្សសាលាម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយបានចោទប្រកាន់ «បទឃាត.កម្មដោយមានទា.រុណ.កម្ម អំពើឃោរ.ឃៅ ឬ អំពើរំ.លោភសេព.សន្ថវៈ» ។ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា…

ចៅក្រមបានសម្រេចធ្វើការដោះលែង ឧកញ៉ា លី សាយឃាង ឱ្យមានសេរីភាពវិញ តែស្ថិតក្រោមការត្រួតពិនិត្យ

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនឧកញ៉ា លី សាយឃាង ពីខេត្តសៀមរាប ប្រគល់ទៅឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញរួចមក ក្រោយសាកសួររួចរាល់នៅវេលាម៉ោងប្រមាណជិត៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ចៅក្រមបានសម្រេចធ្វើការដោះលែងឱ្យមានសេរីភាពវិញ តែតម្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ សូមបញ្ជាក់ថា ឧកញ៉ា លី សាយឃាង ត្រូវបាននគរបាលនាំខ្លួនពីខេត្តសៀមរាប ទៅឱ្យសាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ដើម្បីសាកសួរលើសំណុំរឿង…

ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួន

ឧកញ៉ា លី សាយឃាង បានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមដីកាឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងបញ្ជូនខ្លួនពីខេត្តសៀមរាប មកកាន់រាជធានីភ្នំពេញ នេះបើតាមនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ គួរបញ្ជាក់ផងដែរថា នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឧកញ៉ា លី សាយឃាង ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់…

កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកា ពាក់ព័ន្ធករណីហិង្សាដោយចេតនា

បាត់ដំបងៈ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តន៍ តាមការណែនាំ បញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ…