ព័ត៌មានជាតិ

បុគ្គលិករោងចក្រស្រាបៀរអង្គរជាច្រើននាក់ផ្ទុះការតវ៉ា

ព្រះសីហនុៈ បុគ្គលិកនៅរោងចក្រស្រាបៀរអង្គរជាច្រើននាក់ បាននាំគ្នាឈរនៅមុខរោងចក្រ ដើម្បីធ្វើការតវ៉ានៅព្រឹកនេះ ពាក់ព័ន្ធរឿងបញ្ឈប់ប្រធានគ្រប់គ្រងឃ្លាំង ដោយគ្មានមូលហេតុ។

ករណីផ្ទុះការតវ៉ានេះកើតឡើងនាព្រឹកថ្ងៃទី២០ សីហានេះ នៅមុខរោងចក្រផលិតស្រាបៀរអង្គរក្រុងព្រះសីហនុ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រស្រាបៀរអង្គរប្រមាណ១០០នាក់ នាំគ្នាធ្វើកូដកម្មតវ៉ា នៅមុខរោងចក្រផលិតស្រាបៀរអង្គរ ស្ថិតនៅតំបន់ឃ្លាំងលើ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។

ពាក់ព័ន្ធករណីធ្វើកូដកម្មតវ៉ានេះ ត្រូវបានគេដឹងថា ព្រោះតែភាគីខាងរោងចក្របានបញ្ឈប់ប្រធានគ្រប់គ្រងឃ្លាំឈ្មោះ លឹម រត្ន ដោយគ្មានមូលហេតុច្បាស់លាស់។ ប្រសិនបើទទួលព័ត៌មានលម្អិតទាក់ទិននឹងការផ្ទុះកូដកម្មរបស់បុគ្គលិករោងចក្រស្រាបៀរអង្គរ Post News នឹងផ្សាយបន្តទៀត៕

photo_2016-08-20_08-32-43photo_2016-08-20_08-32-45photo_2016-08-20_08-32-47photo_2016-08-20_08-32-49

មតិយោបល់