ព័ត៌មានជាតិ

ចុមចែនេះប៉ូលិសឃាត់ខ្លួន តាមដីកាពីបទលោភលើទំនុកចិត្តហើយនៅសើចទៀត!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមដីកាបង្គាប់ឲ្យចូលខ្លួន ពីបទ រំលោភលើទំនុកចិត្ត។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតក្នុងខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលឃាត់ខ្លួនខាងលើនេះមានឈ្មោះ យស់ ស្រីមុំ ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិ ខ្វិត សង្កាត់សាក់ សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចំណុចដីឡូតិ៍ ភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនស្ត្រីរូបនេះ គឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ១៨៣ អយឌ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ របស់លោកស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់លើបណ្តឹង ព្រហ្មទណ្ឌពីបទ រំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ឈ្មោះ ស៊ឹម វណ្ណ: ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៧។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់