ខ្សែប្រយុទ្ធឆ្នើម អាហ្សង់ទីន Lionel Messi បានជួបលោក Pep Guadiola នៅសហរដ្ឋអាមេរិក ក្នុងការប្រកួតទេសចរណ៍កន្លងមក អាចជាការពិភាក្សា ពីការផ្លាស់ប្តូរមកកាន់ Man City ។
នេះគឺជា រឿងដ៍ភ្ញាក់ផ្អើលមួយ ដែលខ្សែប្រយុទ្ធ Lionel Messi បានព្យាយាម ស្កាត់ទៅជួបអតីតអ្នកចាត់ការចាស់ របស់ក្រុម Barcelona លោក Pep Guadiola ។ បើតាម Manchester Evening បានឲ្យដឹងថា ជំនួបរវាង Messi និងលោក Pep Guadiola គឺអ្នកទាំងពីរ មានបំណងនិយាយគ្នា ពីការផ្លាស់ប្តូរក្លិប។ ប្រភពដដែល បានឲ្យដឹងថា Messi ទំនងជាចង់ផ្លាស់មកកាន់ ក្រុម Manchester City ក្នុងចុងរដូវក្តៅ នេះឬរដូវក្តៅក្រោយ ដោយរង់ចាំ ការជាប់ពិន័យ ២១ខែ របស់ Messi បានធូរស្រាលសិន។
យ៉ាងណាវិញនោះ ពត៌មាននេះ ទើបតែចេញពី Manchester Evening ប៉ុណ្ណោះ ខណៈ បណ្តាញសារពត៌មាន ជាច្រើន មិនទាន់បានចុះផ្សាយនៅឡើយទេ។ ម្យ៉ាងវិញទៀតនោះ ការជួបគ្នារវាង Messi និង លោក Pep ទំនងជាទាក់ទង នឹងចំណងមិត្តភាពរវាងអ្នកទាំង២ ច្រើនជាងការផ្លាស់ប្តូរ ព្រោះថា Messi បានបន្តកុងត្រា ៥ឆ្នាំទៀត ជាមួយ Barcelona ។
ដូច្នេះហើយ ការស្កាត់ជួបគ្នារវាង Lionel Messi និងលោក Pep Guadiola ប្រហែលជាមិនទាក់ទងនឹងអនាគត់របស់ Messi ឡើយ ខណៈ ខ្សែប្រយុទ្ធឆ្នើម អាហ្សង់ទីន កំពុងតែបង្ហាញទម្រង់លេង កាន់តែល្អ នៅ Barcelona ។
មតិយោបល់