ភ្នំពេញៈ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញមានស្នាមអារក ដេកស្លាប់នៅក្នុងផ្ទះបាក់បែកមួយ សង្ស័យជាអំពើឃាតកម្ម បង្ករឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅក្នងផ្ទះបាក់បែកមួយដែលអត់មានមនុស្សរស់នៅ ស្ថិតភូមិព្រែកទ័ល ក្រុម៩ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សពជនរងគ្រោះឈ្មោះ ប៉ែន រ៉ាដូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅ៣៣១ ក្រុម៩ ភូមិព្រែកទ័ល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឪពុករបស់ជនរងគ្រោះមានឈ្មោះ ប៉ែន សំអុន ភេទប្រុស អាយុ៧៦មុខរបរនៅផ្ទះ ម្តាយមានឈ្មោះ ឈួន សារ៉ាន់ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបបនៅផ្ទះ។
តាមសម្ដីឪពុកជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចូលសម្រានដូច ដូចសព្វដង ខណៈពេលយប់ជ្រៅទៅហើយ ក៏ស្រាប់តែមានប្រជាការពារភូមិបានទៅគោះទ្វារហៅរូបគាត់ និងកូនប្រសារប្រុសរបស់គាត់ ឲ្យទៅមើលសពកូនប្រុស(ជនរងគ្រោះ)ថាបានដេកស្លាប់នៅក្នុងផ្ទះបាក់បែកមួយ ក្នុងដីឡូតិ៍មួយកន្លែង ដោយមានស្នាម អាករផង ឮដូចនេះរូបគាត់ជាឪពុកក៏បានឲ្យកូនប្រសារប្រុសរបស់គាត់ទៅមើល ថាតើពិតជាដូចគេមកប្រាប់ដែរឬទេ ខណៈពេលនោះដែរកូនប្រសារប្រុសរបស់គាត់បានទៅមើល ឃើញថាពិតជាកូនប្រុសរបស់គាត់មែន។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីដឹងថាពិតជាកូនប្រុសរបស់គាត់មែន រូបគាត់បានឲ្យកូនប្រសាប្រុស ជិះម៉ូតូទៅប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឲ្យចុះមកមើលកន្លែងកើតហេតុតែម្តងទៅ។ ប្រភពបានបង្ហើបថា កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះ គឺជាមនុស្សញៀនថ្នាំ ហើយរូបគាត់ក៏បានបញ្ជូនទៅមណ្ឌលកែប្រែចំនួន២លើករួចមកហើយដែរ តែពេលចេញមកវិញក៏នៅតែមិនកែនោះដែរ ហើយការដើរហិចហើររបស់គេទៅណាមកណា ក៏មិនកើតដែលប្រាប់ឪពុកម្ដាយនោះដែរ។
ដោយឡែកខាងសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ដោយគ្រាន់តែទទួលដំណឹងនេះភ្លាម ពួកគាត់បានដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ឃើញថាមានករណីអារកស្លាប់ពិតប្រាកដមែន ហើយក៏បានរាយការណ៍បន្តរទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យក្រុងចុះមកពិនិត្យសពបុរសខាងលើ។
ក្រោយសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួចឃើញមានស្នាមអារដៃខាងស្តាំ និងស្នាមអារកជាមួយផ្លែឡាមដោយខ្លួនឯងពុំមានជាប់ពាក់ព័ន្ធ និងករណីឃាកម្មអ្វីនោះទេ ហើយសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស៕
https://youtu.be/Ia2lx2vcNA8
មតិយោបល់