ព័ត៌មានជាតិ

ដាច់ភ្លើងទៀតហើយ! ដាច់ភ្លើង២ខណ្ឌក្នុងពេលតែមួយ

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង១០និង៥នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៤(GS4-F8) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរកែវទម្រ(Pin Isolator) ដែលមានទីតាំងស្ថិតនៅ (១)ចាប់ពីភូមិវាលកណ្តោល ឃុំបាគូ ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល រហូតដល់ ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (២)ចាប់ពីវត្តត្រគៀត សង្កាត់កន្ទោក រហូតដល់ ភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អតិថិជនឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១ព្រឹកនេះវិញ៕

មតិយោបល់