Post News Media ព័ត៌មានជាតិ លោកយាយម្នាក់ ...

លោកយាយម្នាក់ កំពុងដើរឆ្លងផ្លូវ ត្រូវរថយន្តបុក រងរបួសធ្ងន់!..

កំពង់ធំ: កាលពីវេលាម៉ោង៦និង២០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកលោកយាយម្នាក់កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ នៅចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ លើផ្លូវជាតិលេខ៦ ភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ជា ឡី ភេទស្រី អាយុ៨៧ឆ្នាំ រស់នៅភូមិកាតាយ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-0999 អ្នកបើកបរបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ដឹកលោកយាយទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះវត្ថុតាង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីរង់ចាំដោះស្រាយ៕