ព័ត៌មានជាតិ

ឃើញបងប្រុសទៅវាយក្មេង ទ្រាំមិនបានចូលទៅឃាត់ មានអីត្រូវបងវាយត្រូវភ្នែក និងប៉ោងមុខ!..

ភ្នំពេញៈ បុរសម្នាក់បានរបួសភ្នែកម្ខាង ព្រមទាំងប៉ោងមុខមាត់ដោយសារតែចូលទៅឃាត់បងប្រុសបង្កើត ខណៈរកវាយក្មេងប្រុសម្នាក់ដែលនៅផ្ទះជិតគ្នា។

ហេតុការណ៍នេះបានឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផៃ រាំបូ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបបើកឡាន ស្នាក់នៅកន្លែងកើតហេតុ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ ជាង រស្មី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបជួយលក់បាយអ្នកជិតខាង ស្នាក់នៅកន្លែងកើតហេតុ ដោយឡែកជនដៃដល់ឈ្មោះ ផៃ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។

តាមសម្តីឈ្មោះ ជាង រស្មី បានឲ្យដឹងថា ជាច្រើនថ្ងៃមកហើយជនដៃដល់តែងតែមករករឿង និងវាយធ្វើបាបព្រោះតែច្រណែនរូបគេមិនទៅជួយលក់ដូរខ្លួនបែរជាទៅជួយលក់ដូរអ្នកផ្សេង។ លុះមកដល់វេលាកើតហេតុខាងលើស្រាប់តែជនដៃដល់បានមកវាយរូបគេពេលនោះឈ្មោះ ផៃ រាំបូ ដែលជាប្អូនបង្កើតជនដៃដល់ឃើញដូចនេះ ក៏ចូលទៅឃាត់ ស្រាប់តែជនដៃដល់វាយបណ្តាលឲ្យបែកភ្នែកខាងឆ្វេង និងប៉ោងមុខ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់បានធ្វើដំណើរមកប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច៕

https://youtu.be/zaOz6DyH4Nc

មតិយោបល់