ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយស្តារិច ពន្លះដើមឈើ១ដើមទាំងព្រឹក!..

ភ្នំពេញ: ប្រុសស្រី៣នាក់ជាជនជាតិកូរ៉េបើកក្នុងល្បឿនលឿនពេកងោកមួយភាំងរេចង្កូតមកបុកដើមឈើបណ្តាលឲ្យរងការខូចខាតដើមឈើនឹងរថយន្តយ៉ាងដំណំបង្កឲ្យមានអ្នករងរបួសធ្ងន់ស្រាល៣នាក់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៦ព្រឹក ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២៤០ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយនារី២នាក់ទៀតជាជនជាតិកូរ៉េ បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចស៊េរីទំនើប ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR-6501 បើកតាមបណ្តោយផ្លូវ២៤០ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនពេកងោកមួយភាំងក៏រេចង្កូតទៅបុកដើមឈើធំមួយដើម(ដើមគ្រាប់បែក) បណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងឆ្វេងស្ទើតែទាំងស្រុងដើមឈើគ្រាន់តែរបកសំបករីឯតៃកុងរថយន្តនឹងអ្នករួមដំណើររងរបួសធ្ងន់ស្រាល៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់