ត្បូងឃ្មុំៈ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ជាសប្តាហ៍ទី១ នៃការចេញដំណើរយុទ្ធនាការឆមាសទី២ ជាលទ្ធផល បង្រ្កាបករណីគ្រឿងញៀនបាន១១ករណី ឃាត់ខ្លួន២០នាក់ រឹបអូសសារធាតុញៀន១៩១ក្រាមជាប្រភេទមេតំហ្វេតាមីន។
សម្ភារៈចាប់យកមាន ៖ រថយន្ត១គ្រឿង, ម៉ូតូ១១គ្រឿង, ទូរសព្ទ៧គ្រឿង, ជញ្ជីង៣គ្រឿង, អាវុធកែច្នៃ៧ ក្នុងចំណោម២០នាក់មានមុខសញ្ញាចាស់២នាក់។
ក្នុងការបង្រ្កាបនេះដោយ៖ ១.កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ២ករណីចាប់៩នាក់(យើងបានសហការពន្លាតដែនដីទៅចាប់មេខ្លោងនៅក្រុងកំពង់ចាមបាន៥នាក់រឹបអូសសារធាតុញៀន៩៤ ក្រាមដែលក្នុងនោះមានម្នាក់ជាមេខ្លោង និងម្នាក់ទៀតជាសង្ឃនិងជាមុខសញ្ញាជួញដូរ)។
២.ស្រុកអូរាំងឳ ២ករណី ចាប់៤នាក់
៣.ស្រុកតំបែរ ១ករណីចាប់១នាក់
៤.ក្រុងសួង ១ករណីចាប់២នាក់
៥.ស្រុកមេមត់ ៣ករណី ចាប់៤នាក់
បច្ចុប្បន្ន កម្លាំងជំនាញបាននិងកំពុងបន្តការស្រាវជ្រាវតាមរកមុខសញ្ញាពាក់ព័ន្ធនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់