ព័ត៌មានជាតិ

រថយន្តHIGHLANDER ស្លាកលេខ 2AX-4044 បើកបុកបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន០១ដើម ទើបដាច់ចរន្តអគ្គិសនី

ព្រះសីហនុ: យោងតាមផេករបស់ អគ្គិសនី ខេត្តព្រះសីហនុ បានឲ្យដឹងថានៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៧និង៤១ នាទីយប់មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយក្រុងព្រះសីហនុទ្វារចរន្ត (F3A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ ៖
១.ភូមិ០១ ភូមិ០២ សង្កាត់លេខ០១
២.ភូមិ០១ ភូមិ០២ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មូលហេតុដោយសារមានរថយន្តមួយគ្រឿងម៉ាក HIGHLANDER ពាក់ស្លាកលេខ 2AX-4044 បេីកបុកបង្គោលបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន០១ដើម ។ ក្រុមការងារបច្ចេកទេសកំពុងធើ្វការជួសជុលដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ។ នៅពេលទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

អគ្គិសនីខេត្តព្រះសីហនុក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

 

មតិយោបល់