ព័ត៌មានជាតិ

ខ្លាំងណាស់ហ៊ានលួចរថយន្តទៀត! ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿង!…

កំពង់ឆ្នាំងៈ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ កម្លាំងនគរបាលខេត្ត កំពង់ឆ្នាំង បានសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ពៅ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គមានជ័យ (ពីបទលួចរថយន្ត នៅខេត្តកំពង់ស្ពឺ)។

រហូតដក់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ក៏បានស្រាវជ្រាវរកឃើញ រថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ (Hyundai) ពណ៌ខៀវ ស្លាកលេខ 2A-6700 ដែលជនសង្ស័យយកមកលាក់ទុកក្នុងទឹកដី ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ យកទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់