ព័ត៌មានជាតិ

ឆ្លងផ្លូវមិនប្រយ័ត្ន! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យក្មេងស្រីម្នាក់របួសធ្ងន់

ភ្នំពេញៈ ក្មេងស្រីម្នាក់បានរងរបួសជើងយ៉ាងដំណំ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ដោយសារតែជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូមួយគ្រឿងទៀតវាក់អើបណ្តាលឲ្យបុកយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងតាត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាឃ្លីគ១គ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ1FE- 5756 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូម៉ាកធូដេ ពណ៌ឈាមជ្រូកដូចគ្នាមួយគ្រឿងបើកបរដោយក្មេងស្រី២នាក់ពាក់ស្លាកលេខ ភ្នំពេញ1FZ-1164 បានឆ្លងផ្លូវតែមិនទាន់បានសម្រេចផងក៏បុកគ្នាជាមួយម៉ូតូឃ្លីគ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលនឹងរងរបួសម្នាក់ផងដែរ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។

បច្ចុប្បន្នភាគីទាំសងខាងកំពុងធ្វើរកាសម្របសម្រួលគ្នានៅនឹងកន្លែងមុនស្នើរឲ្យសមត្ថកិច្ចជួយដោះស្រាយ៕

មតិយោបល់