កំពតៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់ពាក់ព័ន្ធនឹងករណីឆបោក(ទម្លាក់យោង)ត្រូវបានកម្លាំងនគរបាលស្រុកឈូកឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពនៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត វេលាម៉ោង៩និង៣០ នាទីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។
ស្ត្រីសង្ស័យមានឈ្មោះញឿន សន្យា អាយុ៣១ឆ្នាំទីកន្លែងកំណើតភូមិពាក់រំអោង ឃុំអង្គរការ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។
សម្ភារៈដកហូតបានរួមមាន-ទូរស័ព្ទNokiaចំនួន១គ្រឿង,-លោហធាតុពណ៌លឿង(កាឡៃ)ទម្ងន់៥ជី,-កាបូបស្ពាយចំនួន០១។
ករណីនេះកម្លាំងជំនាញបានធ្វើការសាកសួរឈានទៅកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់