ព័ត៌មានជាតិ

ចៃដន្យម្លេះ មួយល្ងាចមានករណីចងក ធ្វើអត្តឃាត ០២នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី28 ខែឧសភា ឆ្នាំ2016 នេះ ករណីចងកធ្វើអត្តចំនួន០២ នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលបុរសពីរនាក់ដែលចងកស្លាប់ក្នុងថ្ងៃជាមួយគ្នាស្លាប់ជាមួយគ្នា តែនៅកន្លែងផ្សេងគ្នា។
សាកសពជនរងគ្រោះដែលធ្វើអត្តឃាតនោះ ត្រូវបានគេប្រទះឃើញសពក្នុងពេលប្រហាក់ប្រហែលគ្នា បុរសទី១ អាយុប្រហែល២៧ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវគេ ប្រទះឃើញចងកស្លាប់ នៅវេលាម៉ោង16.25នាទីថ្ងៃទី28.05.2016នៅចំនុចខាងក្រោយវត្តតាំងកសាងខាងត្បូង ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងបុរសទី២ អាយុប្រហែលជាង២០ឆ្នាំ មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវគេប្រទះឃើញចងកស្លាប់ នៅវេលាម៉ោង16.35នាទីថ្ងៃទី 28.05.2016 នៅចំនុចសំណង់ចាស់ទុកចោល ស្ថិតក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ៕
photo_2016-05-28_19-36-26

មតិយោបល់