ព័ត៌មានជាតិ

ស្ត្រីម្នាក់ ត្រូវរថយន្តធុនធំ បុកស្លាប់ភ្លាមៗ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ១១ និង១០នាទីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកូរ៉េ បុកម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ស្ថិតនៅចំណុចផ្លូវចូលសាលា សង្កាត់ស្វាយដង្គុំ លើផ្លូវក្រវ៉ាត់ក្រុងសៀមរាប។

រថយន្តបង្ក ២តោនកន្លះ គ្មានស្លាកលេខ អ្នកបើកបានរត់គេចខ្លួនបាត់ និងម៉ូតូម៉ាក ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AC-8447 បើកបរដោយឈ្មោះ ខា ស្រីម៉ៅ ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិតាគង់ សង្កាត់សំបូរ ក្រុង/ខេត្តសៀមរាប (ស្លាប់)។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសព ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់