ព័ត៌មានជាតិ

ផឹកចំស្រាកាច! ២នាក់បងប្អូនសាកកម្លាំងគ្នាដណ្តើមរកអ្នកឈ្នះ បងដេកគុក ប្អូនដេកពេទ្យ!!

ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានករណី បុរស២នាក់ ជាបងប្អូនបង្កើតនឹងគ្នា បានឈ្លោះប្រកែកគ្នាពេលកំពុងផឹកស៊ី យកដែករើសសំរាមវាយទៅលើប្អូន បណ្តាលឲ្យរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ហ៊ឹន គង់ ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិត្រពាំងប្របុះ ឃុំសេនារាជឧត្តម ខេត្តព្រៃវែង។

ជនសង្ស័យឈ្មោះ ហ៊ិន វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ បានយកដែករើសសំរាម វាយទៅលើ ឈ្មោះ ហ៊ិន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ (ត្រូវជាបងប្អូនបង្កើត) នៅភូមិ ឃុំកើតហេតុខាងលើជាមួយគ្នា បណ្តាល្យរបួសចំពីលើក្បាល១កន្លែង។

បច្ចុប្បន្នជនរងគ្រោះ បញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច រីឯជនបង្កឃាត់ខ្លួន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសេនារាជឧត្តម៕

មតិយោបល់