ស្វាយរៀងៈ យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គិសនីស្វាយរៀង បានឲ្យដឹងថា អតិថិជនដែលមានទីតាំងប្រើប្រាស់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងខេត្តស្វាយរៀង នៅបន្ទប់ភ្លើង PMT-៧១; ៧២; ៧៥; ១០៥; ១០៦ និង ១០៧ មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ អគ្គិសនីស្វាយរៀងនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៩និង៣០នាទីព្រឹកតទៅ ដោយមូលហេតុ ដំឡើងត្រង់ស្វូរថ្មី នៅ PMT-៧៥។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និងអធ្យាស្រ័យ៕
ព័ត៌មានជាតិ
មតិយោបល់