ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយផ្ទាំងរូបភាព ព្រមទាំងធ្វើតេស្តបឋមលើផលិតផលមួយចំនួនដូចជា៖ ប្រហុក ផ្អក ត្រីប្រាហើម ត្រីប្រឡាក់ សរសៃគុយទាវ មី លត នំបញ្ចុក នៅផ្សារកណ្តៀង ស្ថិតនៅក្នុងភូមិ បឹងក្រាញ់ ឃុំ ស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ជាលទ្ធផល យើងរកមិនឃើញសារធាតុគីមីហាមឃាត់នោះទេ តែយើងរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា ទឹកក្រូច ទឹកដោះគោជូរ ប្រេងខ្យង ទឹកស៊ីអ៊ីវ សរុបចំនួន៦១៨ដប ស្មើនឹង ៦៦០គីឡូក្រាម៕








មតិយោបល់