កំពង់ស្ពឺៈ មានហេតុការណ៍ភ្ញាក់ផ្អើល ដែលប្រទះឃើញសាកសពបុរសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយចងកភ្ជាប់ទៅនឹងធ្នឹមសសរកណ្តាល នៅក្នុងផ្ទះរបស់ខ្លួន។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅនឹងផ្ទះរបស់ជនរងគ្រោះ នៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សាកសពជនរងគ្រោះមានឈ្មោះ ឃុត សុផាត ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។ ដោយបានយកក្រណាត់ស្បង់ជីវរ ពណ៌លឿង ទៅចងជាប់ធ្នឹមសសរកណ្តាល ក្នុងផ្ទះរបស់ខ្លួន ហើយបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែម្តង។
ករណីខាងលើនេះ ក្រុមគ្រួសារជនរងគ្រោះ ទទួលស្គាល់ថាជនរងគ្រោះខាងលើ ពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
ក្រោយមកសាកសពរបស់ជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិនាំគ្នាយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់