ក្រុមហ៊ុនបោះពុម្ពផ្សាយរបស់អាល្លឺម៉ង់ Weltbid GmhH បានដាក់ពាក្យសុំក្ស័យធនកាលពីថ្ងៃសុក្រ សប្ដាហ៍មុនទៅកាន់តុលាការក្រុង Augsburg ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ដោយសារការលក់ធ្លាក់ចុះ។

Weltbid បាននិយាយថា ខ្លួនបានសុំការអនុញ្ញាក្ស័យធនពីតុលាការក្រុង Augsburg ដោយសារតែ “ការផ្ដល់ហិរញ្ញប្បទានចាំបាញ់នឹងមិនអាចប្រើប្រាស់បាន”។ នេះបើយោងតាមការផ្សាយរបស់ស្ថានីយវិទ្យុក្នុងស្រុក។
នៅក្នុងពាក្យស្នើសុំ ក្រុមហ៊ុនបានបញ្ជាក់ថា ការលក់បានធ្លាក់ចុះនៅក្នុងរយៈពេលចាប់ពីខែកក្កដា ដល់ខែធ្នូ ទោះបីជាការលក់នៅក្នុងខែធ្នូលើផែនការ។
ក្រុមហ៊ុនបានមើលឃើញថាប្រាក់ចំណូលនឹងទាបជាងការរំពឹងទុកនៅក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដូច្នេះចំនួនប្រាក់ហិរញ្ញវត្ថុនឹងត្រូវចំណាយកើនឡើងទ្វេដង ដើម្បីបំពេញទៅតាមតម្រូវការ។
គួរបញ្ជាក់ផងដែរថា Weltbid ជាក្រុមហ៊ុនដែលលក់សៀវភៅតាមរយៈអនឡាញបានច្រើនជាងគេលំដាប់ទីពីរនៅអាល្លឺម៉ង់ ដែលទទួលប្រាក់ចំណូល ១,៧ពាន់លានអឺរ៉ូកាលពីឆ្នាំ ២០០៦៕
មតិយោបល់