ព័ត៌មានជាតិ

ប្រពន្ធមានផ្ទៃពោះឃ្លានមីឆា ប្តីទៅទិញឲ្យត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បុកស្លាប់

ភ្នំពេញ: បុរសម្នាក់ដែលខិតខំបំពេញភារកិច្ចជាប្តីល្អ ដោយឃើញប្រពន្ធមានផ្ទៃពោះជិតនឹងសម្រាល ហើយឃ្លានមីឆានោះ ក៏បានប្រញ៉ាប់ជិះម៉ូតូទៅរកទិញឲ្យប្រពន្ធភ្លាម តែចៃដន្យអាក្រក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកម៉ូតូបុកជាមួយនិងរថយន្តក្រឡុកសុីម៉ង់ត៍ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវទៅកាន់ព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ភ្នំពេញ។

ប្រជាពលរដ្ឋបាននិយាយថា ជនរងគ្រោះមុនពេលកើតហេតុបានបើកម៉ូតូមកទិញមីឆាឲ្យប្រពន្ធ ដែលជិតគ្រប់ខែឃ្លាន តែចៃដន្យអាក្រក់ក៏ជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះ ហើយអ្នកបើកបររថយន្តក៏រត់គេចខ្លួនបាត់ស្រមោល៕

photo_2016-05-29_23-29-07

photo_2016-05-29_23-29-14

photo_2016-05-29_23-29-21

photo_2016-05-29_23-29-24

photo_2016-05-29_23-29-27

មតិយោបល់