បាត់ដំបង: ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥០នាទីនៅចំណុច ក្រុម ទី០៤ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្ម គោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (ប្រើដំបងដែកទីបវា-យ) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ឌៀប វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាចៅ រស់នៅផ្ទះជិតគ្នា) ស្ថិតនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកដំបងដែកទីបជ្រុង វា-យលេីជនរងគ្រោះឈ្មោះ កែ ស្រីង៉ាំ ភេទស្រី អាយុ៧៤ឆ្នាំ(ត្រូវជាយាយបង្កេីត)ចំនួន០២ដំបង បណ្ដាល ឱ្យរងរបួសរយះ បែកក្បាលហូរ ឈា មផ្នែកខាងលើត្រូវបាននាំ ទៅសង្រ្គោះនៅមន្ទីរពេទ្យ។ភ្លាមៗអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំ ងធ្វេីការឃាត់ខ្លួនជនសង័្សយខាងលេីនាំមកកាន់អធិ ការដ្ឋាននគរបាលស្រុកធ្វេីការស្រាវជ្រាវនិងដកហូតបានដែកទីបជ្រុងជាភស្តុតាងផង។ចំពោះមូលហេតុដែលឈានដល់ករណីនេះកេីតឡេីងគឺ ជនសង្ស័យទៅដេកនៅខាងមុខផ្ទះរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានដេញមិនឱ្យដេក ភ្លាមនោះជនសង្ស័យខឹង ក៏ទាញដំបងដែកទីបវា-យក្បាលជនរងគ្រោះតែម្ដង។បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ច្បាប់៕
ព័ត៌មានជាតិ
មតិយោបល់