ភ្នំពេញៈ នៅខណៈនេះ កម្លាំងចម្រុះច្រើនរយនាក់ប្រដាប់ដោយរបាំងខែល ដំបងនិងកាំភ្លើងគ្រប់ដៃ បានដាក់នៅតាមគោលដៅសំខាន់ៗជាច្រើនកន្លែង ដែលបានត្រៀមកំណត់ជាស្រេចដើម្បីទប់ស្កាត់ក្បួនហែញត្តិសុំរក្សាអភ័យឯកសិទ្ធិលោក កឹម សុខា ទៅសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។
កំណាត់ផ្លូវជាតិលេខ២ចាប់ពីគល់ស្ពានក្បាលថ្នល់រហូតដល់រង្វង់មូលព្រះនរាយណ៍មុខសាលាខេត្តកណ្ដាល ត្រូវបានបិទទាំងស្រុង ដើម្បីរាំងខ្ទប់ការហែញត្តិរបស់ក្រុមគាំទ្របក្សប្រឆាំង។ រីឯនៅតំបន់ជុំព្រះបរមរាជវាំង តំបន់ជុំវិញរដ្ឋសភាក៏ត្រូវបានបិទផងដែរ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារPost Newsដែលស្ថិតនៅក្នុងហេតុការណ៍នោះថា នៅកំណាត់ផ្លូវជាតិលេខ២ក្បែរស្នាក់ការបក្សសង្គ្រោះជាតិ មានការប៉ះទង្គិចគ្នាតិចតួចផងដែរ។ រីឯក្រុមដែលប្រឆាំងការហែញត្តិនោះដែលដឹកនាំដោយកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានប្រមូលម្តុំគ្នានៅតំបន់សណ្ឋាគារកាបូឌីយ៉ាណាមានគ្នាច្រើនរយនាក់ផងដែរ។ រហូតមកដល់ម៉ោង២រសៀលនេះគេនៅមិនទាន់ឃើញមានការប៉ះទំង្គិចគ្នារវាងក្រុមគាំទ្រលោក កឹម សុខា និងក្រុមគាំទ្រចំណាត់ការរបស់តុលាការនៅឡើយទេខណៈដែលក្រុមហែញត្តិគាំទ្រ កឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចរាំងខ្ទប់មិនឱ្យហែចេញរួច។ ព័ត៌មានយ៉ាងណាPost Newd នឹងបន្តផ្សាយពេលបន្ទាប់ទៀត៕
https://youtu.be/Ub0hc45hs4U
https://youtu.be/B264gmsapdM























មតិយោបល់