ពោធិ៍សាត់ៈ កម្លាំងសមត្ថកិច្ចស្រុកភ្នំក្រវាញ នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាប និងបំផ្លាញទីតាំងដាំកញ្ឆាចំនួន៦៧ដើម នៅចំណុចភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
កម្លាំងសមត្ថកិច្ចបានដឹងថា ម្ចាស់ចម្ការឈ្មោះ មាស ឌី ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ។ ក្រោយពីចុះបង្ក្រាប និងបំផ្លាញទីតាំងខាងលើ សមត្ថកិច្ចបានហៅម្ចាស់ទីតាំងមកធ្វើកិច្ចសន្យាបញ្ឈប់ និងការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (មាត្រា៣៨)។
សមត្ថកិច្ចបានបញ្ជាក់ថា ការដាំកញ្ឆា គឺជាអំពើខុសច្បាប់ ដែលប្រជាពលរដ្ឋមួយចំនួន តាមមូលដ្ឋានមិនបានយល់ដឹង ហើយដើមកញ្ឆា វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សង្គមជាតិ នៅពេលដែលគេយកវាទៅកែច្នៃជាគ្រឿងញៀន៕
មតិយោបល់