ព្រៃវែងៈ ស្ត្រីម្នាក់បានស្លាប់នៅក្នុងវាលស្រែសង្ស័យករណីឃាតកម្ម ដោយសាររឿងទំនាស់ព្រំដីស្រែ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៨ព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងស្រែ ភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនល្មើសដែលសង្ស័យជាឃាតកនោះជាស្ត្រី ចំណែកឯជនរងគ្រោះក៏ស្ត្រីដែរ ហើយករណីនេះដោយសាររឿងទំនាស់ព្រំដីស្រែ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់