ប៉ៃលិនៈ មានហេតុការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយឃើញមានភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោរសន្ធៅ
ធ្វើឲ្យមានការភ័យស្លន់ស្លោរជាខ្លាំងដល់សមត្ថកិច្ច។
ហេតុការណ៍បង្ករការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឡុង លីអៀង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាអ្នកចងការប្រាក់ក្នុងកាស៊ីណូប៉ៃលិនគ្រុម។ មូលហេតុឆេះគឺចេញពីកន្ទុយរថយន្តចតចោលនៅខាងមុខផ្ទះ ដែលបណ្តាលឲ្យមានការខូចខាតរថយន្តម៉ាក LEXUS RX330 ពណ៌ខ្មៅ ស្លាកលេខភ្នំពេញAO-4768 ទាំងស្រុង នឹងបានឆេះឯកសារ និងលុយដុល្លារចំនួន២២០០$ និងលុយបាតជាង២០០០០បាត។
ប្រភពដដែលបានបន្តថា នៅវេលាម៉ោង៣ ម្ចាស់រថយន្តខាងលើបានមកពីផឹកស៊ី រួចចតឡានទុកនៅមុខផ្ទះដូចធម្មតា លុះប្រហែលកន្លះម៉ោងក្រោយមក ឡានបានស្រែក(សារ៉ែនតេលេ) ខ្លាំងម្ចាស់ ក៏បានចេញមកក្រៅ ស្រាប់តែឃើញឡានឆេះតែម្តង ហើយបានហៅឲ្យគេជួយពន្លត់ និងបានរាយការណ៍ឲ្យខាងអគ្គិភ័យជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន១ឡាន ទើបរលត់ទាំងស្រុង៕
មតិយោបល់