ព័ត៌មានសុខភាព

ដាច់ខាតស្ត្រីមានផ្ទៃពោះហាមទទួលទានសាច់ឆៅឲ្យសោះ!

ហេតុអ្វីស្ត្រីត្រូវជៀសវាងសាច់ឆៅក្នុងអំឡុងពេលមានផ្ទៃពោះ? សាច់ឆៅមានផ្ទុកប៉ារ៉ាស៊ីតច្រើនប្រភេទណាស់ ដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេបាននោះទេ។ ក៏ប៉ុន្តែ ការស្រាវជ្រាវថ្មីៗនេះបានរកឃើញប៉ារ៉ាស៊ីត មួយប្រភេទដែលមានឈ្មោះថា Toxoplasma-Gondii នៅក្នុងសាច់ឆៅ អាចបង្កគ្រោះថ្នាក់ខ្លាំងបំផុតចំពោះស្ត្រីមានផ្ទៃពោះ។

តើប៉ារ៉ាស៊ីត Toxoplasma-Gondii មានផលប៉ះពាល់អ្វីខ្លះ?
ប៉ារ៉ាស៊ីត Toxoplasma-Gondii ជាភាគល្អិតតូចៗដែលរស់នៅក្នុងកោសិការបស់យើង ហើយត្រូវបានគេប៉ាន់ប្រមាណថា មានមនុស្សពាក់កណ្តោលនៅទូទាំងពិភពលោកដែលមានផ្ទុកប៉ារ៉ាស៊ីតនេះ។ ស្ត្រីដែលឆ្លងប៉ារ៉ាស៊ីតប្រភេទនេះ អាចបណ្តោលឲ្យរលូតកូន ទារកកើតមកពិការ និងកើតមិនគ្រប់ខែ។ ការពិការភាពសម្រាប់ទារក អាចធ្វើឲ្យខូចខាតខួរក្បាល និងខូចភ្នែក។

រោគសញ្ញានៃការឆ្លងរោគ រួមមាន គ្រុនក្តៅ ឈឺក្បាល មិនចង់បរិភោគអាហារ រឹងក ឈឺបំពងក កន្ទួល ចង្អោរ ឈឺក្នុងត្រចៀក និងឈឺចាប់ក្នុងពោះ…។

ដូច្នេះ ដើម្បីជៀសផុតហានិភ័យផ្សេងៗចំពោះទារកក្នុងផ្ទៃ អ្នកម្តាយគ្រប់រូបគួរតែជៀសវាងសាច់ឆៅ ឬសាច់ដែលចម្អិនមិនបានល្អ។ តែសូមបញ្ជាក់ផងដែរថា សម្រាប់មនុស្សពេញវ័យដែលមានប្រព័ន្ធភាពស៊ាំរឹងមាំ ប៉ារ៉ាស៊ីតប្រភេទនេះមិនអាចប៉ះពាល់បានឡើយ៕

ប្រភពៈ boldsky

មតិយោបល់