ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ពេលដឹកដល់មន្ទីរពេទ្យ

សៀមរាបៈ លោកវរសេនីយ៍ទោ ទេព ពុំសែន អធិការស្រុកពួក បានប្រាប់Post News ថា មានករណីស្រ្តីម្នាក់ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័មពេលដឹកដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិ ឃុំយាង ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ ឈី ភព ភេទស្រី អាយុ៤៧ ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ទោ ទេព ពុំសែន អធិការស្រុកពួក បានបញ្ជាក់ពីមូលហេតុ ជនរងគ្រោះបានរាយខ្សែភ្លើងដើម្បីបូមទឹកនិងម៉ូទ័រ រួចសារខ្សែភ្លើងវិញដោយមិនបានដកឌុយវិញ ហើយប៉ះដំណរដែលដាច់រលាត់ ក៏បណ្ដាលឲ្យឆក់ស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។
សាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់