ព័ត៌មានកីឡា

ធន់ សុភា ៖ ម៉ឺន សុភា អាចដណ្តើមមេដាយនៅស៊ីហ្គេមបាន បើសិនមិនឲ្យឱបគៀកពិតមែននោះ

លោក ធន់ សុភា ដែលជាគ្រូបង្វឹកនៃក្លិបប្រដាល់ក្រសួងការពារជាតិ បាននិយាយថា កូនសិស្សរបស់លោកកីឡាករ ម៉ឺន សុភា មានសង្ឃឹមបានមេដាយបើសិនការប្រកួតនៅស៊ីហ្គេមតម្រូវមិនអនុញ្ញាតឲ្យចូលឱបគៀកពិតមែននោះ រូបគេអាចប្រើកណ្តាប់ដៃ និងជើង ពីចំងាយបានល្អ។

គ្រូបង្វឹកប្រដាល់រូបនេះបានបន្តរៀបរាប់ថា៖ «តាមខ្ញុំដឹងការប្រកួតនៅស៊ីហ្គេមវិញ្ញាសារគុននេះ គេមិនឲ្យចូលឱបគៀកនោះទេ ដោយផ្តោតលើការប្រើកណ្តាប់ដៃ និងការប្រើជើង ដូចនេះ ខ្ញុំសង្ឃឹមលើកូនសិស្សខ្ញុំច្រើនថាអាចដណ្តើមមេដាយបានព្រោះ ម៉ឺន សុភា មានក្បាច់ល្អ ទាំងពីរនេះតែម្តង គឺ ដៃ ហើយនិង ជើង »។ សម្រាប់នៅលើវិញ្ញាសារគុន ប្រទេសកម្ពុជាបានបញ្ជូនកីឡាករចំនួន ៥នាក់ រួមមានកីឡាករ ម៉ឺន សុភា, មឿន សុខហ៊ុច, ឃឹម ឌីម៉ា, ឡៅ ចិត្រា, និង វាន់ វឿន (សុខ ទូ) ។

សូមរំលឹកថា ប្រទេសកម្ពុជាបានបញ្ជូនប្រភេទកីឡាចំនួន ២៤ប្រភេទ ដែលមានអត្តពលិកចំនួន ២៧០នាក់ជាង ក្នុងការទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៧ លើកទី ២៩ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ៕

មតិយោបល់