ស្វាយរៀងៈ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនចូលពន្ធនាគារនៅខេត្តស្វាយរៀងរួចហើយ។
ការបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់នេះបានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង២នាក់ដែលជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្ម (រំលោភសម្លាប់ប្លន់យកទ្រព្យសម្បត្តិ) ទៅសាលាដំបូងខេត្តស្វាយរៀងហើយ។
ជនសង្ស័យទាំង២នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរងចាំពេលសវនាការជំនុំជម្រះនាពេលឆាប់ៗ ខាងមុខនេះ៕
មតិយោបល់