កំពង់ស្ពឺៈ យោងតាមផាកហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកដ៏ច្រើន ដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ខាងលើ (តំបន់ពាមពូល និងអូរកូនទ្រុំ) បានធ្វើឲ្យមានការលិចលង់ និងហូរច្រោះដាច់ផ្លូវលំជនបទមួយចំនួន នៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។
ការហូរធ្លាក់យ៉ាងគំហុកនេះ ក៏បានធ្វើឲ្យមានការលិចលង់តំបន់ទំនាបមួយចំនួន នៅផ្នែកខាងក្រោមផងដែរ៕
មតិយោបល់