ព័ត៌មានជាតិ

ពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ មន្រ្តីកងរាជអាវុធហត្ថ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

កំពង់ឆ្នាំងៈ កាលពីម៉ោង៩ ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថចំណុះមជ្ឈមណ្ឌល ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ស សំបូរធន នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ។

នៅក្នុងពិធីនេះ នាយទាហាននៃកងរាជអាវុធហត្ថដែលត្រូវប្រកាសចូលកាន់មុខដំណែងមានចំនួន១៥នាក់(នាយករងមជ្ឈមណ្ឌលចំនួន៦នាក់) និងនាយទាហាន នាយទាហានរង ដែលត្រូវបំពាក់ឋានន្តរសក្តិមានចំនួន២៤នាក់ សរុបរួមចំនួន៣៩នាក់៕

photo_2016-05-31_10-53-19photo_2016-05-31_10-53-23photo_2016-05-31_10-53-26photo_2016-05-31_10-53-29photo_2016-05-31_10-53-32

មតិយោបល់