ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: មន្ត្រីសត្វអាមេរិក បដិសេធការធ្វេសប្រហែស បន្ទាប់ពីបានបាញ់សម្លាប់សត្វស្វាម្សិលមិញ

អាមេរិក: យោងតាមមន្ត្រីសួនសត្វអាមេរិកដែលបានបម្រើការងារនៅសួនសត្វ Cincinnati Zoo បានបដិសេធថា ការគ្រប់គ្រងរបស់ពួកគេមានការធ្វេសប្រហែស ដោយបានធ្វើរបាំងការពារសុវត្ថិភាពមានកំពស់ត្រឹមតែមួយម៉ែត្រ នៅជុំវិញទ្រុងសត្វស្វា ដែលជាហេតុបណ្តាលឲ្យក្មេងប្រុង៤ឆ្នាំម្នាក់ បានធ្លាក់ចូលទៅក្នុងទ្រុងនោះ តែសំណាងល្អដែលក្មេងប្រុសរូបនេះរួចផុតពីសេចក្តីស្លាប់របស់ស្វា។

លោក Thane Mayard នាយកសួនសត្វ Cincinnati និងសួនរុក្ខជាតិ Botanical បានឱ្យដឹងនៅក្នុងសន្និសីទកាសែតមួយអំពីឧប្បត្តិហេតុ​ដែលនាំ​ឱ្យមានការបាញ់សម្លាប់សត្វស្វាដ៏កាចសាហាវមួយក្បាល ដែលជាប្រភេទសត្វសា្វជិតផុតពូជផងដែរ។ លោកបានសង្កត់ធ្ងន់ថា របាំងការពារនៅ​ជុំវិញ​ទ្រង់ស្វានោះ គឺពិតជាមានសុវត្ថិភាព ប៉ុន្តែវាជាការធ្វេសប្រហែលរបស់អាណាព្យាបាល ដែលមិនបានមើលថែកូននៅពេលដើរកំសាន្ត​នៅក្នុង​សួនសត្វខាងលើនេះ។ មូលហេតុដែលក្មេងប្រុសអាយុ ៤ឆ្នាំម្នាក់បានធ្លាក់នោះគឺគាត់ បានឡើងរបាំងតាមព្រៃនិងឈានដល់ការធ្លាក់ចូលរណ្តៅ ដែលពោរពេញទៅដោយ​ទឹក​ដែលនៅជុំវិញទ្រុងសត្វស្វានោះ។

សត្វស្វាធំនោះមានឈ្មោះ Harambe មានអាយុ ១៧ឆ្នាំ ដែលវាជាប្រភេទស្វាអាហ្វ្រិក​ បានចាប់ក្មេងប្រុសម្នាក់​ហ្នឹង​ ហើយបានអូសក្មេងប្រុសនោះ​ជាច្រើន​​ម៉ែត្រ​នៅជុំវិញបរិវេណក្នុងទ្រង់ នេះបើយោងតាមវីដេអូឃ្លីប។ ដូច្នេះដើម្បីជួយសង្គ្រោះក្មេងប្រុសនេះ មន្ត្រីសួនសត្វ បានធ្វើការសម្រេច​ចិត្ត​ភ្លាមៗ ដើម្បីបាញ់សម្លាប់ស្វានោះ បើទោះជាសត្វស្វានោះជិតផុតពូជ ក៏ដោយចុះ។ លោក Mayard បានគូសបញ្ជាក់ថា សួនសត្វនេះគឺមិនធ្វេស​ប្រហែស​ទេ គឺលោកនឹងធានាចំពោះសុវត្ថិភាពចំពោះរបាំងការពារនោះ។

អ្នកស្រឡាញ់សត្វស្វាមួយក្បាលនេះ ទាំងអ្នកនៅខាងក្រៅ និងក្នុងសួនសត្វនេះ ដោយតវ៉ាមិនឲ្យបាញ់ប្រហារស្វានេះទេ។ ទន្ទឹមនឹងនេះដែរ មនុស្សជាង ២០០.០០០នាក់​ បានចុះហត្ថលេខាលើញត្តិតាមអនឡាញបង្ហាញសេចក្ដីអាណិតអាសូរចំពោះសត្វស្វានោះផងដែរ។ ដោយឡែក​ចំពោះអ្នកលេងតាមបណ្តាញសង្គមនានា ក៏បានបញ្ចេញមតិខុសៗគ្នាថា បើតាមរូបវីដេអូឃ្លីបគឺសត្វស្វានោះ​បានលើកខោឲ្យក្មេងប្រុសនោះ គោលបំណងជួយ តែអ្នកខ្លះថា ស្វានោះបានអូសក្មេងប្រុសនោះប្រលែងលេងមុននឹងវាស៊ី និងអ្នកខ្លះទៀតថា បើសិនជាសត្វតោឬក៏សត្វខ្លា​វិញច្បាស់ជាស៊ីហើយ ដោយមិនរងចាំប្រលែងលេងបែបនេះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏វានៅតែជាសត្វមិនមែនមនុស្សនរណា​ទៅដឹង​បាននោះ។

នាយកសួនសត្វនេះ បានបញ្ជាក់ថា​ ការសម្រេចចិត្តដើម្បីសំលាប់សត្វស្វានេះ គឺជាជម្រើសនៅក្រោមកាលៈទេសៈ។ ហើយមនុស្សជាច្រើនរយនាក់​ដែលជាអ្នកដែលស្រឡាញ់សត្វ បានស្តីបន្ទោសឪពុកម្តាយរបស់ក្មេងប្រុសនេះ សម្រាប់ស្ថានភាពគ្រោះថ្នាក់របស់កូនប្រុសរបស់ពួកគេ និងការស្លាប់​របស់សត្វនេះ។ គ្រួសារក្មេងប្រុសនេះ បានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក គឺគ្រួសារខាងលើនេះ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីសួនសត្វនេះ និងសម្តែងមរណទុក្ខចំពោះសត្វស្វានោះផងដែរ៕

WCPO_ThaneMaynard_1440517971779_23166980_ver1.0_640_480Capture

 

មតិយោបល់