ភ្នំពេញៈ បុរសជាជនអនាថាម្នាក់ ដែលត្រូវរថយន្តមិនចាំម៉ាកមួយគ្រឿង ថយរថយន្តទៅកិនពីលើ ហើយបើកអូសទៅមុខមួយតង់ទៀត បណ្តាលឲ្យប្រកាច់ដេកស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័ម ខណ:ដែលបុរសរងគ្រោះកំពុងតែដេកលង់លក់នៅទល់មុខផ្ទះ ប្រជាពលរដ្ឋ ដែលនៅទល់មុខផ្សារសូរិយ៉ាម៉ល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៣និង៥០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនថ្ងៃកើតហេតុ ប្រជាពលរដ្ឋ ដែលរស់នៅម្តុំនោះ តែងតែឃើញ បុរសរងគ្រោះ ខាងលើ ដើរតាមបណ្តោយផ្លូវលខ១៥៤ ស្ទើរតែជារៀងរាល់ថ្ងៃ ប៉ុន្តែមិនត្រូវបានស្គាល់អត្តសញ្ញាណ ហើយក៏គ្មានទីលំនៅពិតប្រាកដនោះដែរជាជនអនាថា តែងតែដើរមកដេកមុខផ្ទះរបស់គេជារៀងរាល់ថ្ងៃ លុះដល់វេលាកើតហេតុខាងលើ គេបានឃើញ បុរសរងគ្រោះ បានទៅដេកនៅទល់មុខផ្ទះមួយ ដែលនៅទល់មុខផ្សារសូរិយាម៉ល ដែលនៅតាមបណ្តោយផ្លូវលេខ១៥៤ ខណ:ពេល បុរសរងគ្រោះខាងលើ កំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់ ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿង បានថយទៅកិន បុរសរងគ្រោះ ពីលើ ហើយបានបើករថយន្តអូសជាង៥ម៉ែត្រទៀត បណ្តាលឲ្យបុរសរងគ្រោះខាងលើ ដេកប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលនៅក្បែរនោះរត់មកមើល ហើយនិងមានការអាណិតអាសូរដល់បុរសរងគ្រោះជាខ្លាំងទៀតផង ខណ:ពេល កើតហេតុរួច រថយន្តបង្ក បានបើក រត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែ បុរសរងគ្រោះ នៅនិងកន្លែងតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទងទៅរថយន្តដឹកសាកសព ឲ្យមកដឹកសាកសពបុរសរងគ្រោះខាងលើ យកទៅតម្កល់នៅឯវត្តទឹកថ្លា ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
មតិយោបល់