ព័ត៌មានជាតិ

ខណៈនេះ មានស្ត្រីម្នាក់ដួលសន្លប់បន្ទាប់ពីឃើញព្រះអគ្គីលេបត្របាក់ផ្ទះរបស់គាត់!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចមក ពេលនេះគេឃើញស្ត្រីម្នាក់ បានដួលសន្លប់នៅនឹងកន្លែងកើតហេតុ កំពុងត្រូវបានគេជួយសង្គ្រោះបឋម ពីសំណាក់កងកម្លាំងមានសមត្ថកិច្ចរួមនិងប្រជាពលរដ្ឋពេលនេះបានដឹងខ្លួនវិញហើយតែត្រូវក្រុមគ្រួសារបញ្ជូនតាមម៉ូតូយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់