ព័ត៌មានជាតិ

បុរស២នាក់ អារដើមឈើទាលមិនប្រយ័ត្ន រលំសង្កត់ពីលើស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ព្រៃវែងៈ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្រោយពីមានករណីដើមឈើរលំសង្កត់ កាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចវត្តស្វាយឧត្តម ភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ។

បុរសចំនួន២នាក់ ដែលបានរងគ្រោះក្នុងករណីរលំដើមឈើទាលមួយដើម ដែលបន្ទាប់ពីពួកគេទាំង២នាក់បានមកស៊ីឈ្នួលអារដើមឈើរនេះផ្តួល ។ តែចៃដន្យអាក្រក់ ក៏ត្រូវដើមឈើរលំលើ បណ្តាលឲ្យឈ្មោះ ស៊ាន កុសល ភេទប្រុស អាយុ៣៨ឆ្នាំ បានស្លាប់ភ្លាមកន្លែងកើតហេតុ និងឈ្មោះ ដុក ធី ភេទប្រុស អាយុ៣៧ឆ្នាំបានរងរបួសបាក់ដៃឆ្វេង ។ អ្នកទាំង២នាក់ស្នាក់នៅភូមិ ផ្លូវរលួសឃុំជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង ជាមួយគ្នាហើយមានមុខរបរជាអ្នកស៊ីឈ្នួលអារឈើ។
សន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុ គឺអាចបណ្តាលមកពី ជនរងគ្រោះទាំង២នាក់មកស៊ីឈ្នួលអាឈើហើយខ្វះការ ប្រុងប្រយ័ត្ន៕

មតិយោបល់