បន្ទាយមានជ័យៈ ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីមានក្មេងប្រុសកំពុងចាប់ត្រីក្នុងស្រែ ស្រាប់តែត្រូវម៉ាស៊ីនច្រូតស្រូវ ថយកិនកិនចំស្លាប់យ៉ាងរន្ធត់បំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិពង្រតាំ្រង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ាស៊ីនច្រូតស្រូវខាងលើនេះ ជារបស់ឈ្មោះ បុង័ ថង ភេទប្រុស អាយុ៦១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ បានបើកច្រូតស្រូវឲ្យឈ្មោះ ផន យ៉ន ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា ហើយហេតុការណ៍នេះកើតឡើងខណៈដែលមានក្មេងប្រុសរងគ្រោះឈ្មោះ ម៉ាន កក្កដា ភេទប្រុស អាយុ៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា បានទៅចាប់ត្រីនៅពីក្រោយម៉ាស៊ីនច្រូតស្រូវ ពេលនោះអ្នកបើកបរម៉ាស៊ីនច្រូតស្រូវ បានថយក្រោយមើលមិនឃើញជនរងគ្រោះ ក៏កិនបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
មតិយោបល់